Your Ad Here
Showing posts with label other texts in khmer. Show all posts
Showing posts with label other texts in khmer. Show all posts

ចេក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ចេក ​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង…។
ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។ជួយ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។
ឈឺ​ដើម​ទ្រូង: អាការ​ឈឺ​ចុក​ណែន​នៅ​ដើម​ទ្រូង មាន​មូល​ហេតុ​ពី​ក្រពះ​ មាន​អាស៊ីដ​ច្រើន​ពេក​ អ្នក​អាច​ទទួល​ទាន​ចេក​ខ្ចី​ ហាល​ស្ងួត​ ជួយ​បន្ថយ​អាស៊ីដ​បាន។
តានតឹង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​មិន​បាន​ល្អ: ចេក​ មាន​សារធាតុ​អាហារ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយ​ផ្ទាល់​ មាន​វីតាមីន​B ​ថែម​ទាំង​ជួយ​បំបាត់​​ការ​ទទួល​ទាន​កំប៉ិកកំប៉ុក​បាន​ទៀត។ នៅ​ពេល​ឃ្លាន​អ្នក​គួរ​ទទួល​ទាន​ចេក​ ជំនួស​សូកូឡា​ ជា​ការ​ល្អ។
ទល់​លាមក​ [...]


Read more!

អត្ថប្រយោជន៏​ផ្លែ​ទំពាំងបាយជូរ

ទំពាំងបាយជូរ​ គឺ​​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម​ជូរ​ និង​មាន​​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទូទៅ​ ហើយ​ត្រូវ​​បាន​គេ​ចាត់​វា​ទុក​ជា​អាហារ​​បំប៉ន​មួយ​ប្រភេទ។ ដែល​ក្រៅ​ពី​មាន​គុណ​​ប្រយោជន៍​ខាង​អាហារ​ហើយ​នោះ​ ក៏​នៅ​មាន​គុណភាព​ខាង​ឱសថ​ជា​ច្រើន​យ៉ាង​ទៀត​ផង។

សារជាតិ​អាហារ​សំខាន់​​នៅ​ក្នុង​ទំពាំងបាយជូរ​ គឺ​ស្ករ​ និង​​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់​ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ​​នៅ​មាន​ក្លូកូស​ សូខូល​ ACID CITRIC វីតាមីន​ C ព្រម​​ទាំង​ដែក​ និង​កាល់ស្យូម។ការ​ទទួល​ផ្លែ​ទំពាំងបាយជូរ​​បាន​ជាប់​ជា​ប្រចាំ​ មាន​ប្រសិទ្ធភាព​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​​ចាស់​មុន​វ័យ​ ពុំ​មាន​កម្លាំង​​កំហែង​​ជា​ដើម។ ប្រសិន​​បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​រាល់​ថ្ងៃ​​ នឹង​ជួយ​ឲ្យ​រាង​កាយ​សន្សឹមៗ​ឡើង​មាំមួន​មក​វិញ​បាន។
លើស​ពី​នេះ​ទៀត​ ផ្លែ​ទំពាំងបាយជូរ​គេ​នាំ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​​ប្រភេទ​ ស្រា​ប៉ូវ​បំប៉ន​ទៀត​ផង។ ចំណែក​ទង​ដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​​បុរាណ​សម្រាប់​បណ្ដេញ​​ខ្យល់​ ទម្លាក់​ស្លេស្ម​ព្យាបាល​រោគ​រលាក​សន្លាក់​ ឈឺ​ឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរសូង​ រម្ងាស់​សរសៃ​ប្រសាទ​ បំបាត់​អាការ​ឈឺ​ចាប់​ និង​អាច​បំបាត់​អាការ​​ក្អួត​បាន​ទៀត​ផង។
ក្បួន​តម្រា​សម្រាប់​ធ្វើ​​ជា​ឱសថ​តាម​បែប​ផែន​បុរាណ​ចិន​មាន​ដូច​ត​​ទៅ:
ឈឺ​តាម​​សន្លាក់​ឆ្អឹង​: ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៦០​-៩០​ក្រាម​លាង​ទឹក​ឲ្យ​ស្អាត​ ចិញ្ច្រាំ​ឲ្យ​ល្អិត​ដាក់​រួម​​ជាមួយ​ប្រអប់​ជើង​ជ្រូក​ម្ខាង​ រួច​ប្រើ​ស្រា​ស​ជាមួយ​និង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា​ ដាំ​ទឹក​ឲ្យ​ពុះ​ទុក​ទទួល​ទាន។
រោគ​រលាក​ថ្លើម​ ខាន់​លឿង​ និង​អាការ​​រលាក​ឈឺ​នៅ​តាម​សន្លាក់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​ពី​៣០​-៩០​ក្រាម​ដាំ​ទឹក​ទទួល​ទាន។
ខ្វះ​ឈាម​ វិល​មុខ​ ញ័រ​បេះដូង​ : ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ក្នុង​មួយ​ថ្ងៃ​២​-​៣​ដង​ជា​ប្រចាំ។
ស្ត្រី​ចាញ់​កូន​ហើម​ទឹក​នោម​ទាស់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៣០​ក្រាម​ដាំ​ទឹក​ទទួល​បាន។


Read more!

ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ នាំ​មក​ប្រើ​នៅ​កម្ពុជា

ប្រទេស​កម្ពុជា​​បាន​នាំ​ចូល​នូវ​ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ជា ​លើក​ដំបូង​ សម្រាប់​បម្រើ​សេវា​សុខភាព​នៅ​ក្នុង​ស្រុក​ ដែល​នេះ​ជា​សញ្ញា​ឲ្យ​ឃើញ​ថា​ វិស័យ​សុខាភិបាល​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ចាប់​ផ្ដើម​រីកចម្រើន​ ជា​បណ្ដើរៗ​ហើយ។
លោក​ គង់​ ប៉ូល​ វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ពិនិត្យ​ និង​​វិនិច្ឆ័យ​ជំងឺ​តាម​បច្ចេកវិទ្យា​ទំនើប​បាន​និយាយ​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​នេះ​មាន​ឈ្មោះ​ថា​ Lenovo​ គឺ​ជា​ម៉ាស៊ីន​ពិនិត្យ​សុខភាព​មួយ​ ដែល​អាច​ពិនិត្យ​បាន​១១៧​មុខ​ ក្នុង​រយៈពេល​តែ​៣​នាទី​ប៉ុណ្ណោះ​ ដោយ​ពុំ​ចាំបាច់​មាន​ការ​បូមឈាម​នោះ​ឡើយ។ ម៉ាស៊ីន​នេះ​គេ​បង្កើត​ឡើង​សម្រាប់​ពិនិត្យ​សុខភាព​ពួក​អ្នក​អវកាស​ ពីព្រោះ​នៅ​លើ​អវកាស​ គេ​មិន​អាច​យក​ម្ជុល​ចាក់​សាច់​បូមឈាម​ពិនិត្យ​បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​​នៅ​លើ​អវកាស​គេ​មិន​អាច​​យក​ម្ជុល​ចាក់​សាច់​បូម​ឈាម​ពិនិត្យ​ បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​នៅ​លើ​អវកាស​គេ​មិន​ឲ្យ​ដាច់​រលាត់​ ឬ​ដំបៅ​នោះ​ទេ​ បើ​សិន​ជា​មាន​វា​នឹង​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​រហែក​សាច់​ស្លាប់​បាន។ ដូច្នេះ​ដើម្បី​ពិនិត្យ​សុខភាព​ដែល​ចៀស​វាង​ប្រើប្រាស់​ម្ជុល​ចាក់​បញ្ចូល​ ទៅ​ក្នុង​សាច់​អ្នក​ប្រាជ្ញ​បាន​បង្កើត​ម៉ាស៊ីន​នេះ​ឡើង​ ដើម្បី​ពិនិត្យ​សុខភាព​ ហើយ​ហាម​ដាច់​ខាង​មិន​ឲ្យ​មាន​ម៉ាស៊ីន​បែប​នេះ​ប្រើប្រាស់​នៅ​លើ​ផែនដី​ទេ។ លោក​ក៏​មិន​ដឹង​អំពី​មូលហេតុ​ដែល​គេ​ហាម​នោះ​ដែរ​ ហើយ​ឥឡូវ​នេះ​លោក​ក៏​មិន​ដឹង​ដែរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​​ប្រទេស​រុស្សី​អនុញ្ញាត​ឲ្យ​បញ្ចេញ​ ម៉ាស៊ីន​នេះ​លក់​ ដើម្បី​ប្រើប្រាស់​នៅ​លើ​ផែនដី​បាន​វិញ។

លោក​ គង់​ ប៉ូល​ បញ្ជាក់​ថា​ម៉ាស៊ីន​នេះ​មាន​ទំហំ​ប៉ុន​វ៉ាលិស​យួរ​ដៃ​ តែ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត​២០​ម៉ឺន​ដុល្លារ។ ថ្វីត្បិតតែ​វា​មាន​សមត្ថភាព​ធ្វើ​ការ​វិនិច្ឆ័យ​រក​មុខ​សញ្ញា​ជំងឺ​បាន​១១៧ ​មុខ​​ក៏​ពិត​មែន​ តែ​វា​មិន​អាច​រក​ឈាម​ក្រុម​ A.B ឃើញ​ទេ​ និង​មិន​អាច​ធ្វើ​តេស្ដ​ឈាម​រក​មេ​រោគ​អេដស៍​ ហើយ​ក៏​មិន​អាច​រក​អេប៉ាទឹក​ A.B.C បាន​ដែរ។ ម៉ាស៊ីន​នេះ​គឺ​ជា​ម៉ាស៊ីន​ដែល​ទើប​តែ​មាន​ប្រើ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដោយ​ធ្វើ​ការ​វិនិច្ឆ័យ​​សុខភាព​មនុស្ស​តាម​បែប​វិទ្យាសាស្ត្រ​អវកាស​​ ដែល​ទើប​​ទិញ​មក​ពី​ប្រទេស​រុស្សី​ និង​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ផង​ដែរ។

លោក​ គង់​ ប៉ូល​ បន្ត​ថា​ ការ​ពិនិត្យ​សុខភាព​ដោយ​ម៉ាស៊ីន​ Lenovo​នេះ​ គ្រូ​ពេទ្យ​ផ្ដល់​ការ​ពិគ្រោះ​ និង​ព្យាបាល​ឲ្យ​អ្នក​ជំងឺ​​មិន​គិត​កំរៃ​ទេ​ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​ពិនិត្យ​ចំនួន​៩៨​ដុល្លារ​​តែ​ចុះ​ឲ្យ​២០%​ គឺ​នៅ​សល់​តែ​៦៨​ដុល្លារ​ប៉ុណ្ណោះ​ ដែល​អាច​ពិនិត្យ​វិនិច្ឆ័យ​រោគ​បាន​រហូត​ដល់​១១៧​មុខ​ ហើយ​ចំនួន​នេះ​បើ​សិន​ជា​គេ​ពិនិត្យ​ឈាម​នៅ​តាម​មន្ទីរពេទ្យ​នានា​វិញ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ៕
ប្រភព​ព័ត៌មាន​៖ កាសែត​កោះ​សន្តិភាព ឆ្នាំទី៖ ៤២ លេខ​៖ ៦៥៨៤
ចេញ​ផ្សាយ​៖ ថ្ងៃ​សៅរ៍​-អាទិត្យ​ ទី​២១-២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩


Read more!

អាហារ​រក្សា​បេះដូង

មក​ដល់​យុគសម័យ​នេះ​ មនុស្ស​ភាគច្រើន​បាន​ដឹង​ហើយ​ថា ​ការ​រៀបចំ​ដំណើរ​ជីវិត​មិន​បាន​ត្រឹមត្រូវ​ ជា​ពិសេស​​«​ការ​ទទួលទាន​មិន​ត្រឹមត្រូវ»​ នាំ​មក​នូវ​មេរោគ​ ឬ​ជំងឺ​ឲ្យ​ទៅ​រាងកាយ​យ៉ាង​ច្រើន​ ដែល​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​ ដែល​ត្របាក់​យក​ជីវិត​មនុស្ស​ចំនួន​ដ៏​ច្រើន​នោះ​គឺ​ ជំងឺ​បេះដូង​។
អាហារ​ដែល​សមស្រប​សម្រាប់​បេះដូង​៖

បាយ អង្ករ

-​ បាយ គួរ​តែ​ជា​អង្ករ​មិន​ឆ្លងកាត់​ការ​ខាត់​ឲ្យ​-ស​ ព្រោះ​នៅ​ក្នុង​បាយ​អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​ មាន​សារធាតុ​អាហារ​ច្រើន​។
-​ ត្រី ជា​ប្រូតេអ៊ីន​ងាយ​រំលាយ​ និង​ មាន​អាស៊ីដ​អាមីណូ​ចាំ​បាច់​ចំពោះ​រាងកាយ​ និង​មិន​ធ្វើ​ឲ្យ​មាន​ការ​ឡើង​រឹង​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ ទោះបី​ជា​ត្រី​សមុទ្រ​ ឬ​ ត្រី​ទឹកសាប​ក៏ដោយ​។
- បន្លែ ផ្ដល់​ជាតិ​សរសៃ​ និង​វីតាមីន​ ជា​សារធាតុ​ ទប់ទល់​នឹង​អង់ទីអុកស៊ីដង់​ ការពារ​ការ​ឡើង​រឹង​នៃ​សរសៃ​ឈាម​បេះដូង​។ គួរ​ជ្រើសរើស​ទទួលទាន​បន្លែ​ឲ្យ​បាន​ចម្រុះ​ពណ៌​ដូចជា​ ល្ពៅ​ ប៉េងប៉ោះ​ ត្រប់​ពណ៌​ស្វាយ​​ ខាត់ណា​ ជា​ពិសេស​មាន​បន្លែ​ប្រភេទ​ខ្លះ​អាច​ទទួលទាន​បាន​ទាំង​សម្បក​ប៉ុន្តែ​គួរ​ លាង​ទឹក​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​។
-​ ផ្លែ​ឈើ គួរ​តែ​ជា​ផ្លែ​ឈើ​មាន​រសជាតិ​មិន​ជូរ​ពេក​មិន​ផ្អែម​ពេក​ មិន​បាន​ឆ្លង​កាត់​កែច្នៃ​ដូចជា​ ចេក​ ក្រូច​ ល្ហុង​ ប៉ុន្តែ​គួរ​ប្រយ័ត្នប្រយែង​ចំពោះ​ផ្លែឈើ​ខ្លះ​មាន​កាឡូរី​ខ្ពស់​ដូចជា​ ទុរេន​ និង​អម្ពិលផ្អែម​។

បន្លែ​ផ្លែឈើ​ដែល​ជួយ​ដល់​រាង​កាយ​របស់​យើង
-​ គ្រឿង​ទេស គ្រឿង​ទេស​ភាគ​ច្រើន​ គឺ​មាន​សារធាតុ​អង់ទីអុកស៊ីដង់​ មាន​ប្រយោជន៍​នៅ​ក្នុង​នោះ​ស្រាប់​។ រៀបចំ​ឬ ចម្អិន​អាហារ​ឲ្យ​សមស្រប​ទៅ​នឹង​បេះដូង​ ការរៀបចំ​ ឬ​ការ​ចម្អិន​អាហារ​ឲ្យ​មាន​សុវត្ថិភាព​ដល់​សុខភាព​របស់​យើង​ និង​បាន​មើល​ថែ​បេះដូង​របស់​យើង​ផង​ ហើយ​ដូច​មនុស្ស​ភាគ​ច្រើន​បាន​ដឹង​នោះ​គឺ​គួរ​ចៀសវាង​អាហារ​ចៀន​ និង​សាច់​សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ប្ដូរ​ទៅ​ជា​ការ​អាំង​ ឆ្អើរ​ ចំហុយ​ ញាំ​ ជំនួស​វិញ​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​រសជាតិ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចំនួន​ពីរ​ រសជាតិ​ នោះ​គឺ​ប្រៃ​ពេក​​និង​ ផ្អែម​ពេក​ ព្រោះ​វា​អាច​បំផ្លាញ​បេះដូង​បាន​ដូចគ្នា​។

ក្រៅ​ពី​នេះ​ គួរ​ចៀសវាង​អាហារ​កែច្នៃ​ជា​ពិសេស​របស់​ផ្អាប់​ត្រាំ​ ដូចជា​ផ្អក​ត្រី​ប្រៃ ក្ដាម​ប្រៃ​ ព្រោះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ទទួល​បរិមាណ​អំបិល​លើស​ដោយ​មិន​មាន​ភាព​ចាំ​បាច់ ​ឡើយ​។

តើ​ទទួលទាន​យ៉ាងណា​ ដែល​ធ្វើ​ឲ្យ​បេះដូង​មិន​មាន​បញ្ហា?

ចម្លើយ​គឺ​ «​ទទួលទាន​ល្មមៗ​ មិន​ប្រឈម​នឹង​ជំងឺ​បេះដូង»​ មាន​ន័យ​ថា​ទទួល​អាហារ​ឲ្យ​ល្មម​ទៅ​នឹង​តម្រូវ​ការ​របស់​រាង​កាយ​​ ដោយ​យក​ទម្ងន់​ខ្លួន​ជា​គោល​ គឺ​អាច​ពិចារណា​តាមរយៈ​តម្លៃ​BMI នៅ​ក្នុង​រាងកាយ​ ឬ​ ប្រើ​វិធី​មួយ​ទៀត​ ដោយ​យក​កម្ពស់​មក​ដក​នឹង​ ១០០​ (សម្រាប់​បុរស​)​ ឬ​ ដក​នឹង​ ១១០​ (​សម្រាប់​ស្ត្រី)ក៏បាន​។

ក្រៅ​ពី​នេះ​ក៏​ត្រូវ​ប្រយ័ត្ន​អំពី​«​ការ​សន្សំ​ជាតិ​ខ្លាញ់​នៅ​ត្រង់​ ក្បាល​ពោះ»​ ជា​រឿង​សំខាន់​ ព្រោះ​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​នៅ​ត្រង់​ក្បាលពោះ​ច្រើន​អាច​មាន​ភាព​ប្រឈម ​នឹង​ការ​កើត​ជំងឺ​បេះដូង​បាន​កាន់​តែ​ខ្លាំង​ផង​ដែរ​៕
ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ ឆ្នាំទី៖ ១៥ លេខ​៖ ៤៤១
ចេញ​ផ្សាយ​៖ ១១-២០​ ខែធ្នូ​ ២០០៨


Read more!

រឿងកូន៤នាក់មិនបំរើឪពុក

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចំអិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រលាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។

វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាលោកត សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា “ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។

លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។


Read more!

ផល​ប្រយោជន៍​នៃ​ជីវជាតិ​ K

ជីវជាតិ​ K មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​ឈាម​ខាប់​អន្ធិល។ គេ​អាច​រក​វា​បាន​នៅ​ក្នុង​ប្រភេទ​បន្លែ​អន្លក់​ផ្សេងៗ។

  • ជួយ​ធ្វើ​ឲ្យ​ឈាម​ខាប់​ បង្កើត​ប្រូតេអ៊ីន

ជីវជាតិ​ K​ ស្ថិត​ក្នុង​ប្រភេទ​ខ្លាញ់​រលាយ​ គឺ​ងាយ​នឹង​កក​ជាប់​នៅ​ក្នុង​រាងកាយ​ដែល​ពុំ​ងាយ​នឹង​បំផ្លិចបំផ្លាញ​ដោយ​ ពន្លឺ​ ធាតុ​ក្ដៅ​ និង​ពេល​ប៉ះ​ទង្គិច​ជា​មួយ​នឹង​ខ្យល់​អាកាស។ វា​មាន​សារសំខាន់​នៅ​ក្នុង​រាងកាយ​គឺ​នៅ​ត្រង់​ថ្លើម​ ដែល​មាន​ផល​ប្រយោជន៍​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ខាប់​ ដោយ​ជួយ​ធ្វើ​ឲ្យ​ឈាម​ខាប់​អន្ធិល​ ដើម្បី​ការពារ​មិន​ឲ្យ​ឈាម​ហូរ​ច្រើន​ជ្រុល។ ម្យ៉ាង​ទៀត​ ជីវជាតិ K ក៏​ជា​ភ្នាក់ងារ​ ជួយ​បង្កើត​ជាតិ​ប្រូតេអ៊ីន​ ដែល​ជា​សារជាតិ​បំប៉ន​រាងកាយ។ ចំពោះ​ជាតិ​ប្រូតេអ៊ីន​ខ្លះ​ ដែល​នៅ​ក្នុង​ឈាម​ឆ្អឹង និង​តម្រងទឹក​នោម​ គឺ​ត្រូវ​ការ​ជំនួយ​ពី​ជីវជាតិ​ K ក្នុង​ការ​ផលិត​។


* ជីវជាតិ​ K ៣​ប្រភេទ​ ៖​ ការ​ស្រូប​យក​គ្មាន​កំណត់​បរិមាណ

ជីវជាតិ​ K ​ចែកចេញ​ជា​ជីវជាតិ​K1, K2,និង K3​ ។ ចំពោះ​ជីវជាតិ K1​ គឺ​បាន​មក​ពី​ប្រភព​ធម្មជាតិ​ដោយ​បាន​មក​ពី​បន្លែ​ស្លឹក​ពណ៌បៃតង ​ដែល​ជា​អាហារ​ប្រចាំ​ថ្ងៃ​។ រីឯ​ជីវជាតិ​ K2​ បាន​មក​ពី​ការ​បង្រួម​ចូល​គ្នា​នៃ​មេរោគ​នៅ​ក្នុង​ប្រព័ន្ធ​ពោះវៀន​ ដែល​មាន​បរិមាណ​ជីវជាតិ​ K​ ប្រមាណ​ជា​ពាក់កណ្ដាល​នៅ​ក្នុង​រាងកាយ។ ចំណែក​ជីវជាតិ​ K3 គឺ​ជា​ប្រភេទ​សិប្បនិមិត្ត​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​រលាយ​ក្នុង​ទឹក។ ដូច្នេះ​ថ្វី​ដ្បិត​តែ​ជីវជាតិ​ K​ អាច​ផលិត​ចេញ​ពី​បាក់តេរី​ដ៏​មាន​ប្រយោជន៍​នៃ​ប្រព័ន្ធ​ពោះវៀន​ក្ដី​ ប៉ុន្តែ​បើ​គ្រាន់​តែ​ពឹងពាក់​លើ​មេរោគ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ពុំ​អាច​ ផ្គត់ផ្គង់​ជីវជាតិ​ K​ បាន​គ្រប់គ្រាន់​នោះ​ឡើយ។ ដូច្នេះ​ប្រភព​ចេញ​ពី​ចំណីអាហារ​គឺ​សំខាន់​ខ្លាំង​ណាស់។ ដោយ​សារ​តែ​រាងកាយ​ខ្លួន​ឯង​ផ្ទាល់​អាច​ផលិត​ចេញ​ជីវជាតិ​ K​ នោះ​ ដូច្នេះ​ថ្នាំ​ជីវជាតិ​ប៉ូវ​កម្លាំង​ផ្សេងៗ​ពុំ​មាន​ជីវជាតិ​ K ឡើយ។ ចំពោះ​យើង​រាល់​គ្នា​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ការ​បរិមាណ​ជីវជាតិ​ K​ គឺ​សម្រាប់​បុរស​ចាប់​ពី​អាយុ​ ១៩​ ឆ្នាំ​ឡើង​ទៅ​ត្រូវ​ការ​ ១២០​ មីក្រូមីល្លីក្រាម​ រីឯ​ស្ត្រី​ភេទ​ គឺ​ត្រូវ​ការ​ ៩០​ មីក្រូមីល្លីក្រាម។ ចំណែក​ឯ​បន្លែ​ស្លឹក​ពណ៌​បៃតង​ចាស់​សុទ្ធ​តែ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ ជីវជាតិ​ K។ ដូច្នេះ​យើង​រាល់​គ្នា​អាច​ស្រូប​យក​បាន​ដោយ​ងាយ​ក្នុង​កម្រិត​ស្តង់ដារ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ពុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្រូប​ យក​បរិមាណ​ជីវជាតិ​ K ហួស​កម្រិត​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ។

* ជំងឺ​ប្រព័ន្ធ​ពោះវៀន​៖ កង្វះ​ជីវជាតិ​ K

ប៉ុន្តែ​ប្រសិន​បើ​កង្វះ​នូវ​ជីវជាតិ​ K​ នោះ​គឺ​បង្ក​ជា​ផល​វិបាក។ តាម​ពិត​ជា​ធម្មតា​ជីវជាតិ​ K​ ផលិត​ចេញ​ពី​មេរោគ​ដ៏​មាន​ផលប្រយោជន៍​នៅ​ក្នុង​ប្រព័ន្ធ​ពោះវៀន។ ដូច្នេះ​ចំពោះ​អ្នក​ជំងឺ​ដែល​ឧស្សាហ៍​ប្រើ​ថ្នាំ​ប្រភេទ​អង់ទីប៊ីយ៉ូទិក​ ក្នុង​រយៈពេល​យូរអង្វែង​ក្នុង​ការ​ព្យាបាល​មេរោគ​ដំបៅ​រលួយ​ពោះវៀន​ គឺ​ប្រព័ន្ធ​ពោះវៀន​នោះ​នឹង​ខ្វះ​បាក់តេរី​រស់​ ដូច្នេះ​ពុំ​អាច​ផលិត​ចេញ​នូវ​ជីវជាតិ​ K​ បាន​គ្រប់គ្រាន់​នោះ​ឡើយ​ ហើយ​ក៏​បណ្ដាល​ឲ្យ​ទៅ​ជា​មេរោគ​កង្វះ​ជីវជាតិ​ K។ ម្យ៉ាងទៀត​ចំពោះ​អ្នក​ញៀន​ស្រា​ ឬ​ចំពោះ​អ្នក​មាន​បញ្ហា​ស្រូប​យក​ជាតិ​ខ្លាញ់​នោះ​ក៏​នឹង​ងាយ​ខ្វះ​ជីវជាតិ​ K​ គឺ​ឈាម​មាន​សភាព​រាវ​ជ្រុល។ ដូច្នេះ​កាល​បើ​មាន​របួស​ស្នាម​ត្រូវ​ហូរ​ឈាម​នោះ​គឺ​អាច​ហូរ​ចេញ​ទាល់​តែ​ ខ្សោះ​អស់​ពី​ខ្លួន​តែ​ម្ដង។

* កាត់​បន្ថយ​ការ​បាត់បង់​ បង្កើន​គុណភាព​ឆ្អឹង

ដោយសារ​តែ​ជីវជាតិ​ K​ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រូតេអ៊ីន​ភាគ​ខ្លះ​ដល់​ឈាម​ ឆ្អឹង​ និង​ តម្រង​នោម។ គេ​ស្រាវជ្រាវ​ឃើញ​ថា​ វា​នឹង​មាន​ឥទ្ធិពល​ដល់​សុខភាព​ឆ្អឹង។ នា​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​ ជីវជាតិ​ K​ អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​នូវ​គុណភាព​ឆ្អឹង​បាត់បង់​ ដូច្នេះ​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​ ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ K​ គឺ​ជា​កត្តា​សំខាន់​ជា​ទី​បំផុត។

* ថ្នាំ​រំលាយ​ឈាម​ជា​គូបដិបក្ខ​នឹង​គ្នា

ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺបេះដូង​ ឬ​ រោគ​ស្ទះ​ចរន្ត​សរសៃ​ឈាម​ ហើយ​ត្រូវ​ការ​ប្រើ​ថ្នាំ​ប្រភេទ​ថ្នាំ​រំលាយ​ឈាម​ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រាវ​កុំ​ឲ្យ​ស្ទះ​ចរន្ត​សរសៃ​ឈាម​ទៀត​នោះ​ ចូរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន​ ក្នុង​ការ​ស្រូប​យក​បរិមាណ​ជីវជាតិ​ k។ ដោយ​សារ​តែ​ឱសថ​ឈ្មោះ​ Warfarin មាន​ប្រសិទ្ធភាព​ក្នុង​ការ​រំលាយ​ឈាម​ខាប់​ដែល​កើត​ចេញ​ពី​ជីវជាតិ​ K​ នោះ​អ្នក​ដែល​កំពុងតែ​ប្រើ​ឱសថ​ដូច​ខាង​លើ​នេះ​ ស្រាប់​តែ​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ ​ K។ តួយ៉ាង​ដូចជា​ ខាត់ណា​ ត្រកួន​ គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃ​សារជាតិ​ថ្នាំ។ ប៉ុន្តែ​ចំពោះ​បន្លែ​អន្លក់​គឺ​ជា​ប្រភេទ​សារជាតិ​សរសៃ​តូច​ល្អិត​ ដែល​មាន​លក្ខណៈ​រលាយ​តាម​ទឹក​ គឺ​អាច​ការពារ​ប្រព័ន្ធ​សរសៃឈាម។ ដូច្នេះ​ចំពោះ​អ្នក​ជំងឺ​បេះដូង​ពុំ​ត្រូវ​តម​ឡើយ​។ ប៉ុន្តែ​ត្រូវ​ចងចាំ​ទុក​ថា​ ក្រោយ​ពី​គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​អំពី​បរិមាណ​ថ្នាំ​រំលាយ​ឈាម​ បរិមាណ​នៃ​ការ​ស្រូប​យក​ជីវជាតិ​ K​ ត្រូវ​រក្សា​កម្រិត​ជាក់លាក់​ គឺ​មិន​ត្រូវ​បង្កើន​ ឬ​ក៏​កាត់​បន្ថយ​ឡើយ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​សារជាតិ​ឱសថ។ ដូច្នេះ​យក​ល្អ​ក្នុង​ថ្ងៃ​គួរ​គប្បី​ស្រូប​យក​មិន​ឲ្យ​លើស​ពី​ ២៥០​ មីក្រូក្រាម​ (mcg) ឡើយ។

* អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ K

-​ បរិមាណ​ខ្ពស់​ខ្លាំង

* ខាត់ណា ៖ កន្លះ​កែវ​ (ឆ្អិន)​ = ៥៧៣​ មីក្រូក្រាម

* ត្រកួន​ ៖​ កន្លះ​កែវ​ (ឆ្អិន)​ = ៥៣០​ មីក្រូក្រាម

* ស្ពៃខ្មៅ​ ៖ កន្លះ​កែវ​ (ឆ្អិន)​ = ៤៤៤ មីក្រូក្រាម

- បរិមាណ​ខ្ពស់

* ស្ពៃខ្មៅ​ ៖ កន្លះ​កែវ​ (ឆ្អិន)​ = ២១០​ មីក្រូក្រាម

* មី​លាយ​ស្ពៃ​ខ្មៅ ៖​ ១​កែវ​ (ឆ្អិន​) = ១៦២​ មីក្រូក្រាម

* ផ្កា​ស្ពៃ​ប្រូកខូលី​ ៖ កន្លះ​កែវ​(ឆ្អិន​) =​ ១១០​ មីក្រូក្រាម

* ដើម​ខ្ទឹម​ ៖​ កន្លះ​កែវ​ (ស្រស់) = ១០៤​ មីក្រូក្រាម

- បរិមាណ​ខ្ពស់

* ជីរវ៉ាន់ស៊ុយ​ ៖ ៥​ ដើម​ (ស្រស់)​ = ៨២​ មីក្រូក្រាម

* ទំពាំងបារាំង​ ៖ កន្លះ​កែវ​ (ឆ្អិន​)​ = ៧២​ មីក្រូក្រាម

* ផ្លែ​ព្រូន​ ៖​ ១​ កែវ​ ៦៥​ មីក្រូក្រាម

* គ្រាប់​សណ្ដែក​ក្រហម​ (ពូជ​គ្រាប់​វែង​) ៖ ១​ កែវ​ (ឆ្អិន​)​ = ៦៣​ មីក្រូក្រាម

* ស្ពៃ-ស​ ៖​ ១​កែវ​ (ឆ្អិន​)​ =​ ៥៨​ មីក្រូក្រាម

* គ្រាប់​សណ្ដែក​បារាំង​៖ ១​ កែវ​ =៤៨​ មីក្រូក្រាម

* សាលាដ៏​៖ ១​ ភាគ​ ៤​ ដើម​ =​​៣២​​ មីក្រូក្រាម៕

ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ ឆ្នាំទី៖ ១៥ លេខ​៖ ៤៤១
ចេញ​ផ្សាយ​៖ ១១-២០​ ខែធ្នូ​ ២០០៨


Read more!

ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ

ពិធីបេះផ្កាស្លាមានតាំងពីបុរាណកាលមកម្ល៉េះ រហូតមក​ដល់ស់ព្វថ្ងៃពិធី​ជាមង្គលមួយនេះហាក់​ដូ់ចជាត្រូវ បានបំភ្លេច​ចោល​ទាំងស្រុង​ទៅហើយ។ ដូច្នេះដើម្បី ​ជាការជំនួយ​ស្មារតីទាក់ទ់ង​នឹងពិធីមួយនេះ​ស្សនាវដ្តីឤពាហ៍ពិពាហ៍​ លើកយកមកបង្ហាញ​ជូននូវ​​ប្រវិត្តនៃការ​បេះផ្កាស្លានិង​ ទំនៀមទម្លាប់់មុននឹងបេះផ្កាស្លារបស់ខ្មែ់រយើង ។លោកសាស្ត្រាចារ្យលីសុវីរនិងលោកឈិតភក្តីដែលជាអ្នកស្រាវជ្រាវផ្នែកឤពាហ៍ពិពាហ៍ខ្មែរបានឲ្យដឹងអំពីពិធីបេះផ្កាស្លាថាពិធីហែកូនកម្លោះទៅបេះផ្កាស្លា ​ការដង្ហែ​កូនកម្លោះ​ទៅបេះផ្កាស្លា​គឺជាពិធីទី​មួយដែលចាស់ទុំត្រូវ​ គិតគូរមុនថ្ងៃឤពាហ៍ពិពាហ៍​ឈានចូលមកដល់។ពិធីនេះ​ ជាទូទៅតែងតែមានការចូលរួមពីចាសព្រឹ់ទ្ឋាចារ្យ​បង​ប្អូនញាតិមិត្តជិត​ខាង​ ឪពុកម្តាយខាង​កូនកម្លោះរួម​ទាំង​សាម៉ីខ្លួន​ដែលជា​​កូនកម្លោះផង​ ដែរ។ពិធីដង្ហែ​នេះត្រូវបានគេនិយម​រៀបចំនៅពេលព្រឹកព្រលឹមក្នុងថ្ងៃ​ទីមួយនៃ​ ឤពាហ៍ពិពាហ៍​ដោយហែកូន​កម្លោះឆ្ពោះ​ទៅរកដើមស្លាដែលបានជ្រើសរើសទុកជា​ មុនថាជាដើមដែល​មានផ្កា​ច្រើនហើយមាន​ទីតាំងនៅជិតផ្ទះ។

ការប្រគុំភ្លេងក្នុងពិធីបេះផ្កាស្លាភ្លេងប្រពៃណីមានសារៈសំខាន់ណាស់ក្នុងពេលដង្ហែកូនកម្លោះនិងពិធីសែនព្រេនដើម្បីសុំបេះផ្កាស្លា។ភ្លេងប្រពៃណីដែល ​គេប្រើក្នុងពិធីបេះផ្កាស្លាមានដូចជាបទ​ចៅ​ព្រាហ្ម​ម្លប់ដូង​ កន្លង់រត្ន័ស្តេចយាងជាដើមហើយ​ភ្លេង​ប្រភេទនេះ​ក៏ត្រូវបានគេប្រគុំផង​ដែរនៅ​ ពេលដង្ហែ​កូន​​កម្លោះ​ត្រឡប់ពីបេះ​ផ្កាស្លាពីព្រោះវា​នឹងនាំមកនូវភាព​ សប្បាយរីករាយ​ជាមួយនឹងការរាំឡកយ៉ង៉ាក្អាកក្អាយរបស់អ្នកភូមិ។

ពិធីក្រុងពាលីសុំបេះផ្កាស្លា

ក្រុងពាលីគឺជាពិធីមួយធ្វើឡើងដើម្បីរំលឹកដល់ស្តេ់ចក្រុងពាលីដែលកាលពីសម័យមុនគង់នៅ់នគរគោកធ្លក។លោកឈិតភក្តីជាអ្នកសិក្សាស្រាវជ្រាវពីពិធីរៀបឤពាហ៍ពិពាហ៍ខ្មែរបានរំលឹកពីប្រវិត្តនៃពិធីក្រុងពាលីថាក្រោយពីស្តេចក្រុងពាលីសោយទីវង្គតទៅស្តេចអង្គនេះបានផ្តែផ្តាំថាមុននឹងរៀបចំពិធីអ្វីមួយត្រូវតែសែនរំលឹកដល់ព្រះអង្គនោះព្រះអង្គនឹងផ្តល់នូវសេចក្តីសុខសប្បាយបើពុំនោះសោតក្តីអន្តរាយនឹងកើតមានជាដរាប។ប្រជាជនខ្មែរជឿជាក់និងគោរពតាមរហូតមកដល់សព្វថ្ងៃ។ក្នុងពិធីបេះផ្កាស្លាគេត្រូវរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីមុននឹងបេះផ្កាស្លា។គេត្រូវរៀបចំជាបាយសីស្រាសនំចំណីអំបោះឆៅនិងផ្លែឈើធូបទៀនដើម្បីសែនព្រេនសុំសេចក្តីសុខចម្រើន។ ​អ្នកណាជាអ្នកឡើងបេះផ្កាស្លា​​ លោកលីសុវីរមានប្រសាសន៍ថាផ្កាស្លាចំនួនបីរនឹងត្រូវបានបេះដោយបុរសណាដែលមានភរិយារួចហើយនិងមានគ្រួសារដ៏ល្អនិងមិនមានប្រវិត្តខិលខូច។បែបនេះគឺដើម្បីឲ្យគូស្វាមីភរិយាថ្មីមានវាសនាល្អដូចអ្នកបេះផ្កាស្លាដែរ។ចំណែកក្រុមគ្រួសារខាងប្រុសត្រូវឲ្យជារបស់ឬប្រាក់កាសគួចព្រលឹងអ្នកឡើងបេះ។

តើត្រូវធ្វើដូចម្តេចបន្ទាប់ពីបេះផ្កាស្លារួចផ្កាស្លាដែលបេះហើយចំនួន៣ត្រូវដាក់លើ់ជើងពានដង្ហែមកកាន់គេ់ហដ្ធានខាងស្រីនាព្រលឹមថ្ងៃដដែល។ផ្កាស្លានោះនឹងត្រូវយកមកបាចប្រោសព្រំឲ្យកូនកម្លោះកូនក្រមុំក្នុងពេលសំពះផ្ទឹមដែលតំណាងឲ្យការប្រទានពរជ័យពីឪពុកម្តាយនិងព្រឹទ្ឋាចារ្យ។

លោកលីសុវីរបញ្ផក់ថា់ បច្ចុប្បន្នពលរដ្ធខ្មែរមិន​និយមប្រារព្ឋពិធី​បេះផ្កាស្លាតាមរបៀបនោះ​ទេដោយ​ សារវាត្រូវការ​ចំ​ណាយថវិកា​និងពេលវេលាច្រើន​ដូច្នេះដើម្បីបានផ្កាស្លាពួក​ គេច្រើនតែ​ទិញពីផ្សាររឺពី​ភូមិណាមួយតែប៉ុណ៉្ណោះ​​ប៉ុន៉្តែកូន​ ចៅជំនាន់ក្រោ់យគប្បី​ត្រូវតែយល់ពី់ប្រពៃណីដ៏មាន​តំលៃនេះ ៕


Read more!

៨​វិធី​ ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​បាត់​កង្វល់

ការ​បាន​ដេក​លក់​ស្កប់ស្កល់​ល្អ​​ វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បាន​ស្បើយ​ក្នុង​​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បាន​​ប៉ះប៉ូវ​ផ្នែក​ដែល​សឹក​ រេចរឹល​ ខួរក្បាល​ក៏​ធ្វើការ​បាន​ល្អ​ផង​ដែរ។ ដូច្នេះ​ អ្នក​មិន​ត្រូវ​មើល​រំលង​នូវ​វិធី​ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​ ៨​វិធី​ដូច​ត​ទៅ​នេះ​ទេ។

១- ម៉ោង​ ១០​យប់​ដល់​ម៉ោង​ ៦​ព្រឹក​ គឺ​ជា​ពេលវេលា​មួយ​ដែល​រាងកាយ​យើង​ត្រូវ​ការ​សម្រាក​បាន​ល្អ​បំផុត។ ដូច្នេះ​អ្នក​ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀងទាត់​ក្នុង​ម៉ោង​នេះ។


២- ធ្វើ​ការ​ឲ្យ​​រួច​រាល់​អស់​នោះ​ នឹង​បាន​ដេក​លក់​ស្រួល​ដោយ​អស់​ក្ដី​កង្វល់។

៣​- សូម​កុំ​គិត​ដល់​រឿង​កើត​ទុក្ខ​ ឬ​បញ្ហា​ផ្សេងៗ​នៅ​ពេល​ចូល​ដំណេក។ ប៉ុន្តែ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ទំនេរ​បំផុត​ ទុក​បញ្ហា​ទាំងឡាយ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​ស្អែក។

៤- បើក​ម៉ាស៊ីន​ត្រជាក់​ឲ្យ​នៅ​ក្នុង​កម្រិត​ សីតុណ្ហភាព​ ២៥​ អង្សាសេ​ ដែល​​ជា​សីតុណ្ហភាព​​​​បន្ទប់​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​បំផុត។

៥- បើ​អាច​ធ្វើ​ទៅ​បាន​ គួរ​តែ​ប្រើ​ម៉ាស៊ីន​បឺត​ខ្យល់​ដើម្បី​ជួយ​សម្រួល​ខ្យល់​អាកាស​ក្នុង​បន្ទប់ ​ដេក​ឲ្យ​ស្រស់ស្រាយ​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​ និង​​ដេក​លក់​បាន​យូរ​ជាង​ការ​ដេក​ក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស ​អាប់អួ។

៦- មិន​គួរ​ផឹក​ទឹក​ “តែ” កាហ្វេ​ ឬ​ទទួល​ទាន​សូកូឡា​មុន​ចូល​ដេក​ឡើយ​ ពីព្រោះ​សារជាតិ​កាហ្វេអ៊ីន​គឺ​ជា​សត្រូវ​នៃ​ការ​ដេកលក់។

៧- ត្រូវ​ចូល​ដេក​ឲ្យ​បាន​ទៀង​ម៉ោង​រាល់​ថ្ងៃ​ ដើម្បី​បង្វឹក​រាងកាយ​ឲ្យ​សុំា។ បើ​អនុវត្ត​បាន​ប្រមាណ​ជាមួយ​សប្ដាហ៍​​ក្រោយៗ​មក​រាង​កាយ​នឹង​សុំា​ ហើយ​និង​ងងុយ​ដេក។

៨- ទទួល​ទាន​អាហារ​ជួយ​ឲ្យ​ដេក​លក់​ស្រួល​ ដូចជា​ ទឹកដោះ​គោ​ក្ដៅ​ឧណ្ហៗ​ ពី​ព្រោះ​អាស៊ីដអាមីណូ​ក្នុង​អាហារ​អស់​ទាំង​នោះ​​វា​ធ្វើ​ឲ្យ​រាងកាយ​បាន​ រសាយ​និង​ ឆាប់​ដេក​លក់៕

ឆ្នាំទី៖ ១៤​ លេខ​៖ ៤៣១
ចេញ​ផ្សាយ​៖ ១-១០​ កញ្ញា​ ២០០៨


Read more!

ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​​ ចំពោះ​សុខភាព

http://www.satreykhmer.com/wp-content/uploads/2007/12/kabocha-0.jpgក្រុម​អ្នក​ស្រាវជ្រាវ​​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​​របស់​ខ្លួន​ថា​ ក្នុង​សាច់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ណាស់​ មាន​ហ្វូសហ្វ័រ​ កាល់ស្យូម​ វីតាមីន​ C ម្សៅ​សារជាតិ​ពណ៌លឿង​ និង​ ប្រូតេអ៊ីន។ ចំណែក​ក្នុង​ស្លឹក​ខ្ចី​របស់​ល្ពៅ​មាន​វីតាមីន​ A ​ខ្ពស់​ស្មើ​គ្នា​ជាមួយ​សាច់​ មាន​កាល់ស្យូម​ និង​ ហ្វូសហ្វ័រ​​ខ្ពស់​ជាង​ក្នុង​សាច់។ ឯ​ក្នុង​ផ្កា​មាន​វីតាមីន​ A សារធាតុ​កាល់ស្យូម​ ហ្វូសហ្វ័រ​ វីតាមីន​ C បន្តិចបន្តួច​​ និង​ក្នុង​គ្រាប់​នៅ​មាន​ប្រេង​ ម្សៅ​ហ្វូសហ្វ័រ​ប្រូតេអ៊ីន​ទៀត​ផង។

គុណ​សម្បត្តិ

គ្រាប់​របស់​ផ្លែ​ល្ពៅ​បញ្ចុះ​ព្រូន​ប្រភេទ​ខ្លះ​ បញ្ចុះ​ទឹកនោម​ និង​ជំនួយ​រាងកាយ។​ សម្រាប់​ឫស​គឺ​អាច​ជួយ​ជំនួយ​ដល់​រាងកាយ​​បំបាត់​​រោគ​ក្អក​ បន្សាប​សារជាតិ​ពុល​អាភៀន។

ប្រេង​ដែល​បាន​ពី​គ្រាប់​​គឺ​ជំនួយ​ដល់​ប្រព័ន្ធ​​ប្រសាទ។​ រីឯ​សន្ទះ​កណ្ដាល​ផ្លែ​របស់​ល្ពៅ​អាច​យក​មក​បំពោក​ដើម្បី​បំបាត់​ជាំ​ និង​បំបាត់​អាការ​រលាក​ក្លាយ​ជាដើម៕


Read more!

ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ នាំ​មក​ប្រើ​នៅ​កម្ពុជា

ប្រទេស​កម្ពុជា​​បាន​នាំ​ចូល​នូវ​ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ជា ​លើក​ដំបូង​ សម្រាប់​បម្រើ​សេវា​សុខភាព​នៅ​ក្នុង​ស្រុក​ ដែល​នេះ​ជា​សញ្ញា​ឲ្យ​ឃើញ​ថា​ វិស័យ​សុខាភិបាល​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ចាប់​ផ្ដើម​រីកចម្រើន​ ជា​បណ្ដើរៗ​ហើយ។
លោក​ គង់​ ប៉ូល​ វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ពិនិត្យ​ និង​​វិនិច្ឆ័យ​ជំងឺ​តាម​បច្ចេកវិទ្យា​ទំនើប​បាន​និយាយ​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​នេះ​មាន​ឈ្មោះ​ថា​ Lenovo​ គឺ​ជា​ម៉ាស៊ីន​ពិនិត្យ​សុខភាព​មួយ​ ដែល​អាច​ពិនិត្យ​បាន​១១៧​មុខ​ ក្នុង​រយៈពេល​តែ​៣​នាទី​ប៉ុណ្ណោះ​ ដោយ​ពុំ​ចាំបាច់​មាន​ការ​បូមឈាម​នោះ​ឡើយ។ ម៉ាស៊ីន​នេះ​គេ​បង្កើត​ឡើង​សម្រាប់​ពិនិត្យ​សុខភាព​ពួក​អ្នក​អវកាស​ ពីព្រោះ​នៅ​លើ​អវកាស​ គេ​មិន​អាច​យក​ម្ជុល​ចាក់​សាច់​បូមឈាម​ពិនិត្យ​បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​​នៅ​លើ​អវកាស​គេ​មិន​អាច​​យក​ម្ជុល​ចាក់​សាច់​បូម​ឈាម​ពិនិត្យ​ បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​នៅ​លើ​អវកាស​គេ​មិន​ឲ្យ​ដាច់​រលាត់​ ឬ​ដំបៅ​នោះ​ទេ​ បើ​សិន​ជា​មាន​វា​នឹង​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​រហែក​សាច់​ស្លាប់​បាន។ ដូច្នេះ​ដើម្បី​ពិនិត្យ​សុខភាព​ដែល​ចៀស​វាង​ប្រើប្រាស់​ម្ជុល​ចាក់​បញ្ចូល​ ទៅ​ក្នុង​សាច់​អ្នក​ប្រាជ្ញ​បាន​បង្កើត​ម៉ាស៊ីន​នេះ​ឡើង​ ដើម្បី​ពិនិត្យ​សុខភាព​ ហើយ​ហាម​ដាច់​ខាង​មិន​ឲ្យ​មាន​ម៉ាស៊ីន​បែប​នេះ​ប្រើប្រាស់​នៅ​លើ​ផែនដី​ទេ។ លោក​ក៏​មិន​ដឹង​អំពី​មូលហេតុ​ដែល​គេ​ហាម​នោះ​ដែរ​ ហើយ​ឥឡូវ​នេះ​លោក​ក៏​មិន​ដឹង​ដែរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​​ប្រទេស​រុស្សី​អនុញ្ញាត​ឲ្យ​បញ្ចេញ​ ម៉ាស៊ីន​នេះ​លក់​ ដើម្បី​ប្រើប្រាស់​នៅ​លើ​ផែនដី​បាន​វិញ។

លោក​ គង់​ ប៉ូល​ បញ្ជាក់​ថា​ម៉ាស៊ីន​នេះ​មាន​ទំហំ​ប៉ុន​វ៉ាលិស​យួរ​ដៃ​ តែ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត​២០​ម៉ឺន​ដុល្លារ។ ថ្វីត្បិតតែ​វា​មាន​សមត្ថភាព​ធ្វើ​ការ​វិនិច្ឆ័យ​រក​មុខ​សញ្ញា​ជំងឺ​បាន​១១៧ ​មុខ​​ក៏​ពិត​មែន​ តែ​វា​មិន​អាច​រក​ឈាម​ក្រុម​ A.B ឃើញ​ទេ​ និង​មិន​អាច​ធ្វើ​តេស្ដ​ឈាម​រក​មេ​រោគ​អេដស៍​ ហើយ​ក៏​មិន​អាច​រក​អេប៉ាទឹក​ A.B.C បាន​ដែរ។ ម៉ាស៊ីន​នេះ​គឺ​ជា​ម៉ាស៊ីន​ដែល​ទើប​តែ​មាន​ប្រើ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដោយ​ធ្វើ​ការ​វិនិច្ឆ័យ​​សុខភាព​មនុស្ស​តាម​បែប​វិទ្យាសាស្ត្រ​អវកាស​​ ដែល​ទើប​​ទិញ​មក​ពី​ប្រទេស​រុស្សី​ និង​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ផង​ដែរ។

លោក​ គង់​ ប៉ូល​ បន្ត​ថា​ ការ​ពិនិត្យ​សុខភាព​ដោយ​ម៉ាស៊ីន​ Lenovo​នេះ​ គ្រូ​ពេទ្យ​ផ្ដល់​ការ​ពិគ្រោះ​ និង​ព្យាបាល​ឲ្យ​អ្នក​ជំងឺ​​មិន​គិត​កំរៃ​ទេ​ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​ពិនិត្យ​ចំនួន​៩៨​ដុល្លារ​​តែ​ចុះ​ឲ្យ​២០%​ គឺ​នៅ​សល់​តែ​៦៨​ដុល្លារ​ប៉ុណ្ណោះ​ ដែល​អាច​ពិនិត្យ​វិនិច្ឆ័យ​រោគ​បាន​រហូត​ដល់​១១៧​មុខ​ ហើយ​ចំនួន​នេះ​បើ​សិន​ជា​គេ​ពិនិត្យ​ឈាម​នៅ​តាម​មន្ទីរពេទ្យ​នានា​វិញ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ៕
ប្រភព​ព័ត៌មាន​៖ កាសែត​កោះ​សន្តិភាព ឆ្នាំទី៖ ៤២ លេខ​៖ ៦៥៨៤
ចេញ​ផ្សាយ​៖ ថ្ងៃ​សៅរ៍​-អាទិត្យ​ ទី​២១-២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩


Read more!

៥​វិធី​ថែ​ជើង​ឲ្យ​មាន​សុវត្ថិភាព​ នៅ​រដូវវស្សា

ដើម្បី​ឲ្យ​ជើង​ស្អាត​មាន​សុវត្ថិភាព​​នៅ​រដូវវស្សា​បែប​នេះ​ អ្នក​គប្បី​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

១-មិន​ត្រូវ​ដើរ​ជើង​ទទេ : ព្រោះ​ត្រង់​កន្លែង​ដែល​ទឹក​ដក់​ អាច​មាន​​កម្ទេច​អំបែង​កែវ​ ដែកគោល​ឡើង​​ស្នឹម​នៅ​ក្នុង​នោះ​ ហើយ​បើ​មុត​ហើយ​ វា​នឹង​ធ្វើ​ឲ្យ​មេរោគ​ផ្សេងៗ​ចូល​មក​តាមរយៈ​មុខ​របួស​ដែល​មុត​នោះ​បាន​ដោយ​ ងាយ។

២-មិន​ត្រូវ​ដើរ​អូស​ជើង​ក្នុង​ទឹក : ពេល​ដើរ​ក្នុង​កន្លែង​​ដែល​លិច​ជ្រៅៗ​ អ្នក​គួរ​តែ​​ឈាន​ជើង​លើក​ឲ្យ​ខ្ពស់ៗ​ ឲ្យ​ប្រអប់​ជើង​ផុត​ពី​ទឹក។ ការ​ដើរ​អូស​ជើង​​ក្នុង​ទឹក​នឹង​ធ្វើ​ឲ្យ​អ្នក​ដើរ​យឺត​ ហើយ​ឱកាស​​ដែល​នឹង​ទទួល​មេរោគ​ក៏​មាន​ច្រើន​ដែរ។


៣-ពេល​ត្រឡប់​ដល់​កន្លែង​សម្រាក : ត្រូវ​លាង​ជើង​ដោយ​ទឹក​ និង​សាប៊ូ​ឲ្យ​ស្អាត​ ត្រូវ​លាង​ត្រង់​ចង្វែក​ជើង​ និង​ក្នុង​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ​ ដើម្បី​ឲ្យ​មេរោគ​ដែល​អាច​ជាប់​មក​របូត​ចេញ។ បន្ទាប់​មក​ត្រូវ​លាប​ម្សៅ​ហុយ​ដើម្បី​​ឲ្យ​ស្បែក​ស្ងួត​ស្អាត​ មិន​មាន​សំណើម​អាប់អួ។

៤-បើ​មាន​អាការ​រមាស់​ស្បែក : នោះ​បញ្ជាក់​​ថា​ ស្បែក​រមាស់​ដោយសារ​ឆ្លង​មេរោគ។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ថ្នាំ​អង់ទីប៊ីយោទិក​លាប​បំបាត់​រមាស់។ មិន​​ត្រូវ​អេះ​រួច​ទុក​ចោល​ទេ​ ពីព្រោះ​មេរោគ​នឹង​ចូល​ទៅ​កាន់​រាងកាយ​យើង​តាម​រយៈ​មុខ​របួស​រលាត់​​ដែល​យើង ​អេះ​នោះ។

៥-ធ្វើ​ឲ្យ​របស់​គ្រប់​យ៉ាង​ស្ងួត​ល្អ​ មិន​ត្រូវ​ប្រើ​របស់របរ​ដែល​ទទឹក​ទឹក : មិន​ចំពោះ​ថា​ ស្បែក​ជើង​ ស្រោម​ជើង​ កៅអី​ ពូក​រថយន្ត​ កាបូប​ ពីព្រោះ​វា​អាច​នឹង​មាន​មេរោគ​​លាក់​បំពួន​នៅ​ក្នុង​របស់​ទាំង​នោះ។ ដូច្នេះ​គួរ​តែ​យក​របស់​របរ​គ្រប់​យ៉ាង​ដាក់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​មុន​នឹង​យក ​មក​ប្រើ៕


Read more!

វ់ាង ស្រីណូ Vang Sreyno

Note: if you wanna zoom this Pictures Please right click and the word 'view image'





I am not good with translating. Please ignore grammer.

This article is an interview with Vang Sreyno.

1. Vang Sreyno stated that she started to enter entertainment world since 2004. During that time she had face many obstacles but this is what her dreams and want she wants to do since she was young.

2. The question ask what kinds of obstacle she had faced. The obstacles she had face includes scene that require her to film under the sun, wind, and rain. There is a scene that need to film at night according to the director. The problems that keep on continue was the rumor and majority of them are not true. These rumors had affected me emotionally.

3. The question asks how she solved those problems. In the past I had faced many problems but I successfully solved those problems by be patient and struggle. The others patrt was my family who was there to support me and give me a good advices. All of these had me strength to continue on.

4. Until now, you had played many movie such as Human or ghost, Mansion?, Destiny…etc. Among these movies, which one is your favorite? And why? All of the movie I played, I like all of it but the movie that I like best was “Human or ghost”. The reason I like this movie because it I had put my best effort to it. This film was first started with a scene that required being under sun, film in the forest, and film at night and sometime last until morning. Especially when I film the scene with ghost hunting, it made me felt that it was real. Another part was when the scene that talked about the people mistook me as a ghost and a scene when they brought a group of people to come and tie me up and hit me with the cow string that big as a thumb, I felt very painful that made me cry for real. My mom also cries as well and felt sad for me as she watch me from a far while I film this scene. And when we almost finish filming the movie, I received a bad reputation based on the using of technology that created my picture like I was naked for real. That is the time that majority of the people mistook me that I was filming with a naked body. But the true is just picture that was cut and paste. After that I give presentation related to those pictures, some people believed and some are not. Until the movie show in the theater then the true is reveal that I did not film with a naked body. The important part was that I received an experience in life and my job.

5. How many time you got hit? In each movie, what scene is the most difficult for you? During that time I cannot count how many times I got hit. I just know that each time they hit me; I felt very painful. The most difficult scene for me was in the movie “ Human or ghost” it was a scene where they tie me up and about to burn me. In this scene, it took three days because it required many important roles. For this same scene, it starts at 10 a.m., under the sun with my hand tie up and I must cry with tear. When one person messes up, we had to start all over again in the next morning. The next morning come, we started film again until evening but then it was rain. But we finish filming on the third day which I was out under the sun all day.
About the movie “Poum cris chomlaik” there is no special scene so it was not so difficult for me. About the movie called “Destiny” it does has some difficult scene such as I had to run during the rain in the middle of the night. But it was fake rain. I was so cold. There also a scene that required to roll over the small rock. This scene took many takes.

6. For this year 2007, how old are you? 18 years old.
7. What are the plans for this year? I plan to have concert tour across the states (in Cambodia), and plan to come outside of the country.
8. It seems that you are very busy. What have you plan for your personal life? It’s true that I am busy. Even though I’m busy but each week I take one day off for a family meeting.
9. For everyday life, what do you like to do in the morning? In the morning, if I had to film, I always wake up early and get ready to film. But for some day that I don’t film, in the morning I like to sleep to pay off.
10. About dressing up, in the morning how do you dress up? In the morning, I used clothes that related to the scene and what director had ordered. For my personal life I like to wear clothes that are bright in color such as blue or white.
11. For holiday or the day that you off from work, where do you like to go? I like to go to different states(in Cambodia), and outside of the country.
12. When you off from work, what would you like to do? When I am off from work I like to go to salon name “MeeKASA”, fix nail, wash hair, and spa. What I like the most is beauty.
13. What is your goal for this year 2007? For this year, my goal was I want to have concert tour outside of the country especially U.S.A.
14. Now let talk about the recent news related to a playboy actress that had the same face as you. A group of people say that this actress was you. About this news, do you know anything about it and what do you think? About this news, I already knew. It was a surprise for me. Because of this news, I had a bad reputation. Through this FASION REVIEW magazine, I just want to let people know that the pictures from the news are not me. She just a Japanese actress that has a career as a playboy. Her face look a little bit similar like mine, this had make people think that person was me.
15. Lastly, what would you like to say to your fans? I had many words in my heart that I would like to say. I just want to let all the people know that I’m Vang Sreyno, whatever I did I will accept it but whatever I did not, I won’t accept it. So in one of the sex film stated that the actress was me that is not true. I am not that actress. Please inspect carefully and I want to let the people know that I will never do this kind of act. I just want to thank you to Fashion Review that gives me an opportunity to reveal the truth. I wish that Fashion Review will be in the heart among all people. I also wish a happiness in all family.



Read more!

ឪក សុគន្ធកញ្ញា

Note: if you wanna zoom this Pictures Please right click and the word 'view image'


Read more!

អោក សុមារីម៉ា

Note: if you wanna zoom this Pictures Please right click and the word 'view image'



Read more!

សាន រ័ត្ន​បញ្ញាស័ក

Note: if you wanna zoom this Pictures Please right click and the word 'view image'



Read more!

សាន រ័ត្ន​បញ្ញាស័ក

Note: if you wanna zoom this Pictures Please right click and the word 'view image'



Read more!

ខ្លឹមសារនៃការថ្វាយបង្គំ​​ ត






Read more!

ខ្លឹមសារនៃការថ្វាយបង្គំ






Read more!

ការគោរព






Read more!

ប្រពៃណីសំពះ និង​ថ្វាយ​បង្គំ





Read more!